ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ។ ហាគឹមទួន នៃសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ សូមគោរព លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។ រំលឹកពីអនុស្សាវរីយ៍កាលពី ៤២ ឆ្នាំមុន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកកាន់ទីកន្លែងមួយដែល ខ្ញុំព្រះករុណាខ្ញុំ មានអនុស្សាវរីយ៍យ៉ាងច្រើន តាំងពី ៤២ ឆ្នាំ មុនឯណោះ គឺនៅឆ្នាំ ១៩៧២ នៅពេល ខ្ញុំព្រះករុណាខ្ញុំ មានអាយុ ២០ ឆ្នាំ។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានមករស់នៅកំពង់ទ្រាសរបស់យើងនេះ ប៉ុន្តែ មិនដឹងថា តើនៅខាងក្រោយ ឬនៅខាងមុខ? មិនអាចចាំបាន។ ម្យ៉ាងទៀតតំបន់នេះ ក៏ជាតំបន់អនុស្សាវរីយ៍នៃស្នេហ៍ដំបូងរបស់ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ដែលពេលនោះ គាត់ជាពេទ្យនៅឯស្រុកក្រូចឆ្មារឯណោះទេ ក៏ប៉ុន្តែ … Continue reading សេចក្តីដកស្រង់សង្កថា ក្នុងពិធីសម្ពោធផ្លូវជនបទ(ក្រាលកៅស៊ូ និងបេតុង) និងបើកការដ្ឋានផ្លូវប្រវែង ១២០០ គីឡូម៉ែត្រ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed